ថ្ងៃទី១ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣
(ថ្នាក់កណ្តាលឃុំខុនរ៉ង)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម កាន់ សូវណ្ណា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាច្រើនរយនាក់ពីបណ្តាភូមិទាំង១០បានដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោតនៅក្នុងមូលដ្ឋានសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣នាពេលខាងមុខ។
ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃនេះបើតាមបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាមានលេខរៀងទី(១៨)ក្នុងចំណោមគណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ដែលមានចំនួនសរុប១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕




.jpg)


.jpg)

.jpg)








.jpg)

.jpg)


.jpg)



.jpg)

.jpg)

.jpg)



.jpg)
.jpg)
.jpg)

.jpg)

.jpg)
.jpg)


.jpg)
Comments
Post a Comment